ព្រះត្រៃបិដក ភាគ ៥០

​រមែង​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ទាំង​ ​១០​ ​នេះឯង​ ​ទើប​ជា​អ្នក​គួរ​ទទួល​វត្ថុ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​វត្ថុ​ ​ដែលគេ​នាំមក​ទទួលភ្ញៀវ​ ​គួរ​ទទួល​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលិកម្ម​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​របស់​សត្វលោក​។​
 [​៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​នៅក្នុង​ទិស​ណា​ ​ៗ​ ​រមែង​នៅជា​សុខសប្បាយ​។​ ​ប្រកបដោយ​ធម៌​ទាំង​ ​១០​ ​យ៉ាង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ភិក្ខុ​ជា​ថេរៈ​ ​ជា​អ្នកដឹង​រាត្រី​ ​បួស​យូរ​ ​១​ ​ជា​អ្នកមានសីល​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​១​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់នូវ​សូត្រ​ ​ចាំស្ទាត់​នូវ​សូត្រ​ ​ធម៌​ទាំងឡាយ​ណា​ ​មាន​លំអ​បទ​ខាងដើម​ ​មាន​លំអ​បទ​កណ្តាល​ ​មាន​លំអ​បទ​ចុង​ ​ប្រកាស​នូវ​ព្រហ្មចរិយៈ​ ​ព្រមទាំង​អត្ថ​ ​ព្រមទាំង​ព្យញ្ជនៈ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​សព្វគ្រប់​ ​ពួក​ធម៌​ដែល​មាន​សភាព​ដូច្នោះ​ ​
ថយ | ទំព័រទី ៤៣៧ | បន្ទាប់
ID: 636855478501298364
ទៅកាន់ទំព័រ៖