ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ថេរៈ​ ​ដែល​ប្រកបដោយ​ធម៌​ទាំង​ ​១០​ ​យ៉ាងនេះ​ឯង​ ​នៅក្នុង​ទិស​ណា​ ​ៗ​ ​រមែង​នៅជា​សុខសប្បាយ​ដោយពិត​។​
 [​៩៩​]​ ​គ្រានោះ​ឯង​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​អង្គុយ​នៅក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មានប្រាថ្នា​ ​ដើម្បី​ចូល​ទៅ​គប់​រក​សេនាសនៈ​ដ៏​ស្ងាត់​ ​ដែល​ជា​ព្រៃស្បាត​ ​និង​ព្រៃស្រោង​។​ ​ម្នាល​ឧបាលិ​ ​ពិត​ណាស់​ ​សេនាសនៈ​ដ៏​ស្ងាត់​ ​ដែល​ជា​ព្រៃស្បាត​ ​និង​ព្រៃស្រោង​ ​សុទ្ធតែ​ជាទី​កម្រ​ទ្រាំ​នៅ​បាន​ ​សេចក្តី​ស្ងប់ស្ងាត់​តែម្នាក់ឯង​ ​កម្រ​នឹង​ធ្វើ​បាន​ ​កម្រ​នឹង​ត្រេកអរ​ម្នាក់ឯង​បាន​ ​ព្រៃ​ទាំងឡាយ​ ​ហាក់ដូច​នឹង​នាំ​ចិត្ត​របស់​ភិក្ខុ​អ្នក​មិនបាន​នូវ​សមាធិ​យក​ទៅ​។​ ​ម្នាល​ឧបាលិ​ ​បុគ្គល​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កាលបើ​មិនបាន​សមាធិ​ ​នឹង​ចូល​ទៅ​អាស្រ័យ​ ​គប់​រក​សេនាសនៈ​ដ៏​ស្ងាត់​ ​ដែល​ជា​ព្រៃស្បាត​ ​និង​ព្រៃស្រោង​ ​សេចក្តី​ប៉ុនប៉ង​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​នឹង​លឹបបាត់​ទៅវិញ​ ​ឬ​នឹង​រសាត់​អណ្តែត​បាត់​ទៅវិញ​មិនខាន​។​ ​
ថយ | ទំព័រទី ៤៣៩ | បន្ទាប់
ID: 636855479003117067
ទៅកាន់ទំព័រ៖