ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ឧបាលិ​ ​ដូចជា​អន្លង់​ទឹកធំ​ ​ក្នុង​កាលនោះ​ ​ដំរី​ដ៏​ប្រសើរ​ ​មាន​កំពស់​ ​៧​ ​ហាត់​ ​ឬ​ ​៧​ ​ហាត់​កន្លះ​ ​គប្បី​ដើរមក​ ​ដំរី​នោះ​មានគំនិត​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ចុះ​កាន់​អន្លង់​ទឹក​នេះ​ ​លាង​ស្លឹកត្រចៀក​លេង​ផង​ ​លាង​ខ្នង​លេង​ផង​ ​លុះ​លាង​ស្លឹកត្រចៀក​លេង​ ​លាង​ខ្នង​លេង​រួចហើយ​ ​ក៏​ងូត​ផង​ ​ផឹក​ផង​សិន​ ​សឹម​ឡើង​ដើរចេញ​ទៅតាម​ប្រាថ្នា​។​ ​ដំរី​នោះ​ ​ក៏​ចុះទៅ​កាន់​អន្លង់​ទឹក​ ​ហើយ​លាង​ស្លឹកត្រចៀក​លេង​ផង​ ​លាង​ខ្នង​លេង​ផង​ ​លុះ​លាង​ស្លឹកត្រចៀក​លេង​ ​លាង​ខ្នង​លេង​រួចហើយ​ ​ក៏​ងូត​ផង​ ​ផឹក​ផង​ ​ហើយ​ឡើង​ដើរចេញ​ទៅតាម​ប្រាថ្នា​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ឧបាលិ​ ​ព្រោះថា​ ​អត្តភាព​ ​(​នៃ​ដំរី​នោះ​)​ ​ធំ​ ​តែង​បាន​នូវ​ទីពឹង​ក្នុង​អន្លង់​ដ៏​ជ្រៅ​ ​កាលបើ​សត្វទន្សាយ​ ​ឬ​សំពោច​ ​ដើរមក​ ​
ថយ | ទំព័រទី ៤៤០ | បន្ទាប់
ID: 636855479179307144
ទៅកាន់ទំព័រ៖