ព្រះត្រៃបិដក ភាគ ៥០

​នេះ​ជា​ចំណង​របស់​ចិត្ត​ទាំង​ ​៥​ ​ដែល​ភិក្ខុ​បាន​ផ្តាច់ផ្តិល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​ណាមួយ​ ​បាន​លះបង់​នូវ​សេចក្តី​រឹងត្អឹង​របស់​ចិត្ត​ទាំង​ ​៥​ ​នេះ​ ​បាន​ផ្តាច់ផ្តិល​នូវ​ចំណង​របស់​ចិត្ត​ទាំង​ ​៥​ ​នេះ​ហើយ​ ​យប់​ ​និង​ថ្ងៃ​មកដល់​ភិក្ខុ​ ​ឬ​ភិក្ខុនី​នោះ​ ​សេចក្តី​ចំរើន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​រមែង​ប្រាកដ​ ​មិន​មាន​សេចក្តី​សាបសូន្យ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​យប់​ ​និង​ថ្ងៃ​ ​រមែង​មកដល់​ព្រះចន្ទ្រ​ខាង​ខ្នើត​ ​តែង​ចំរើន​ដោយ​វណ្ណៈ​ ​ចំរើន​ដោយ​មណ្ឌល​ ​ចំរើន​ដោយ​រស្មី​ ​ចំរើន​ដោយ​កំពស់​ ​និង​ទំហំ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ ​ឬ​ភិក្ខុនី​ណាមួយ​ ​បាន​លះបង់​នូវ​សេចក្តី​រឹងត្អឹង​របស់​ចិត្ត​ទាំង​ ​៥​ ​នេះ​ ​បាន​ផ្តាច់ផ្តិល​នូវ​សេចក្តី​រឹងត្អឹង​របស់​ចិត្ត​ទាំង​ ​៥​ ​នេះ​ហើយ​ ​យប់​ ​និង​ថ្ងៃ​ ​មកដល់​ភិក្ខុ​ ​ឬ​ភិក្ខុនី​នោះ​ ​សេចក្តី​ចំរើន​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​រមែង​ប្រាកដ​ ​មិន​មាន​សេចក្តី​សាបសូន្យ​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636854996254925449
ទៅកាន់ទំព័រ៖