ព្រះត្រៃបិដក ភាគ ៥០

 [​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ទាំងអម្បាល​មា​ណ​ ​ទោះបី​មិន​មាន​ជើង​ក្តី​ ​មាន​ជើង​ពីរ​ក្តី​ ​មាន​ជើង​បួន​ក្តី​ ​មាន​ជើង​ច្រើន​ក្តី​ ​មាន​រូប​ក្តី​ ​មិន​មាន​រូប​ក្តី​ ​មាន​សញ្ញា​ក្តី​ ​មិន​មាន​សញ្ញា​ក្តី​ ​មាន​សញ្ញា​ ​ក៏​មិនមែន​ ​មិន​មាន​សញ្ញា​ ​ក៏​មិនមែន​ក្តី​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ប្រាកដជា​ប្រសើរ​ជាង​ពួក​សត្វ​ទាំងអម្បាល​នោះ​ ​(​យ៉ាងណាមិញ​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កងធម៌​ជាកុសល​ឯណា​នីមួយ​ ​កងធម៌​ជាកុសល​ទាំងអស់​នោះ​ ​មាន​អប្បមាទ​ ​ជា​ឫស​ ​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ ​អប្បមាទ​ ​ប្រាកដជា​ប្រសើរ​ជាង​កងធម៌​ជាកុសល​ទាំងនោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូចជា​ស្នាមជើង​ទាំងឡាយ​ណាមួយ​ ​របស់​ពួក​សត្វ​ ​ដែល​ដើរ​លើ​ផ្ទៃផែនដី​ ​ស្នាមជើង​ទាំងអស់​នោះ​ ​រមែង​ដល់​នូវ​ការប្រជុំ​ចុះ​ ​ក្នុង​ស្នាមជើង​នៃ​ដំរី​ ​ស្នាមជើង​នៃ​ដំរី​ ​ប្រាកដជា​ប្រសើរ​ជាង​ស្នាមជើង​នៃ​សត្វ​ទាំងនោះ​ ​ព្រោះ​ជា​ស្នាមជើង​ធំ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កងធម៌​ជាកុសល​ឯណា​នីមួយ​ ​កងធម៌​ជាកុសល​ទាំងអស់​នោះ​ ​មាន​អប្បមាទ​ ​ជា​ឫស​ ​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ ​អប្បមាទ​ ​ប្រាកដជា​ប្រសើរ​ជាង​កងធម៌​ជាកុសល​ទាំងអស់​នោះ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 636854996439406001
ទៅកាន់ទំព័រ៖