ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ដូចជាបង្កង់ទាំងឡាយឯណានីមួយ របស់កូដាគារ (ផ្ទះដែលគេសង្គ្រោះដោយកំពូល) បង្កង់ទាំងអស់នោះ ឈមទៅរកកំពូល ទេរទៅរកកំពូល ប្រជុំទៅត្រង់កំពូល កំពូលប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កងធម៌ជាកុសលឯណានីមួយ កងធម៌ជាកុសលទាំងអស់នោះ មានអប្បមាទ ជាឫស ប្រជុំចុះក្នុងអប្បមាទ អប្បមាទ ប្រាកដជាប្រសើរជាងកងធម៌ជាកុសលទាំងនោះ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនឫសឈើទាំងឡាយឯណានីមួយ ក្លិនឫសក្លាំពាក់ ប្រាកដជាប្រសើរជាងក្លិនឫសឈើទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។បេ។ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនខ្លឹមទាំងឡាយណានីមួយ ក្លិនខ្លឹមចន្ទន៍ក្រហមប្រាកដជាប្រសើរជាងក្លិនខ្លឹមទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។បេ។ យ៉ាងនោះដែរ។
ID: 636854996633407097
ទៅកាន់ទំព័រ៖