ព្រះត្រៃបិដក ភាគ ៥០
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាក្លិនផ្កាឈើទាំងឡាយ ឯណានីមួយ ក្លិនផ្កាម្លិះ ប្រាកដជាប្រសើរជាងក្លិនផ្កាឈើទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។បេ។ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាពួកស្តេចតូច ៗ ឯណានីមួយ ពួកស្តេចតូច ៗ ទាំងអស់នោះ រមែងជាចំណុះរបស់ស្តេចចក្រពត្តិ ស្តេចចក្រពត្តិ ប្រាកដជាប្រសើរជាងពួកស្តេចតូច ៗ ទាំងនោះយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។បេ។ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចជាពន្លឺ របស់រូបផ្កាយទាំងឡាយឯណានីមួយ ពន្លឺទាំងអស់នោះ មិនបានដល់នូវចំណិត ជាគំរប់ ១៦ ៗ ដង នៃពន្លឺព្រះចន្រ្ទ ពន្លឺព្រះចន្ទ្រ ប្រាកដជាប្រសើរជាងពន្លឺនៃរូបផ្កាយទាំងនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ។បេ។ ក៏យ៉ាងនោះដែរ។ 
            
            
         
        
            
                ID: 636854996813207381 
                
            
            
                ទៅកាន់ទំព័រ៖