ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាយ​ស្ងប់​រម្ងាប់​ដល់​បុគ្គល​មានចិត្ត​ប្រកបដោយ​បីតិ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​មិនបាច់​ធ្វើដោយចេតនា​ថា​ ​អាត្មាអញ​នឹង​សោយ​សុខៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មាន​កាយ​ស្ងប់​រម្ងាប់​ ​សោយ​សុខៈ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ ​មាន​សុខៈ​ហើយ​ ​មិនបាច់​ធ្វើដោយចេតនា​ថា​ ​ចិត្ត​របស់​អាត្មាអញ​ ​ចូរ​នឹងធឹង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចិត្ត​របស់​បុគ្គល​មាន​សុខៈ​ ​នឹងធឹង​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​មានចិត្ត​នឹងធឹង​ហើយ​ ​មិនបាច់​ធ្វើដោយចេតនា​ថា​ ​អាត្មាអញ​នឹង​ដឹង​ ​នឹង​ឃើញ​តាមពិត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មានចិត្ត​នឹងធឹង​ ​ដឹង​ ​ឃើញ​តាមពិត​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ធម្មតា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ដឹង​ ​ឃើញ​តាមពិត​ហើយ​ ​មិនបាច់​ធ្វើដោយចេតនា​ថា​ ​អាត្មាអញ​ ​នឹង​ធុញទ្រាន់​ ​នឿយណាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាល​ដឹង​ ​ឃើញ​តាមពិត​ ​ធុញទ្រាន់​នឿយណាយ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ធម្មតា​ ​
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 636854987920998776
ទៅកាន់ទំព័រ៖