ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូចជា​ព្រះអាទិត្យ​ ​កាលបើ​ភ្លៀង​ស្វាង​ ​ប្រាសចាក​ពពក​ ​ក្នុង​សរទ​សម័យ​ ​ខ្ពស់​ផុត​ពពក​ ​កំចាត់​បង់​នូវ​ងងឹត​ទាំងអស់​ ​ដែល​នៅ​លើ​អាកាស​ ​ហើយ​ភ្លឺស្វាង​រុងរឿង​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​បេ​។​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រៀប​ដូចជា​ទន្លេធំ​ទាំងឡាយ​ ​ឯណា​នីមួយ​ ​គឺ​ទន្លេ​គង្គា​ ​យមុនា​ ​អចិរ​វតី​ ​សរភូ​ ​មហី​ ​ទន្លេ​ទាំងអស់​នោះ​ ​ក៏​ឈម​ទៅ​រក​សមុទ្រ​ ​ឱន​ទៅ​រក​សមុទ្រ​ ​ទេរ​ទៅ​រក​សមុទ្រ​ ​ញោច​ទៅ​រក​សមុទ្រ​ ​មហាសមុទ្រ​ ​ប្រាកដជា​ប្រសើរ​ជាង​ទន្លេធំ​ទាំងនោះ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កងធម៌​ជាកុសល​ឯណា​នីមួយ​ ​កងធម៌​ជាកុសល​ទាំងអស់​នោះ​ ​មាន​អប្បមាទ​ ​ជា​ឫស​ ​ប្រជុំ​ចុះ​ក្នុង​អប្បមាទ​ ​អប្បមាទ​ ​ប្រាកដជា​ប្រសើរ​ជាង​កងធម៌​ជាកុសល​ទាំងនោះ​ ​ក៏​យ៉ាងនោះ​ដែរ​។
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 636854997001228136
ទៅកាន់ទំព័រ៖