ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​ពហុស្សូត​។​បេ​។​ ​បាន​ចាក់ធ្លុះ​ល្អ​ដោយ​ទិដ្ឋិ​ ​ព្រោះ​ធម៌​ណា​ ​នេះឯង​ ​ជានា​ថ​ករណ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​ជា​អ្នក​ពត់ខ្លួន​តាម​មិត្តសំឡាញ់​ល្អ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​ជា​អ្នក​ងាកចិត្ត​ទៅតាម​មិត្តសំឡាញ់​ល្អ​ ​ព្រោះ​ធម៌​ណា​ ​នេះឯង​ ​ជានា​ថ​ករណ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រដៅ​ងាយ​ ​ប្រកបដោយ​ធម៌​ទាំងឡាយ​ ​ជា​គ្រឿង​ធ្វើឲ្យ​ប្រដៅ​ងាយ​ ​ជា​អ្នក​អត់ធន់​ ​ទទួលយក​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ផ្ចិតផ្ចង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ដែលគេ​ប្រដៅ​ងាយ​ ​ជា​អ្នក​អត់ធន់​ ​ទទួលយក​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ផ្ចិតផ្ចង់​ ​ព្រោះ​ធម៌​ណា​ ​នេះឯង​ ​ជានា​ថ​ករណ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អំពើ​ណា​ ​ដ៏​ខ្ពស់​ ​និង​ទាប​ ​ដែល​ពួក​សព្រហ្មចារី​បុគ្គល​ ​ត្រូវ​សួរ​គ្នីគ្នា​ហើយ​ ​ទើប​ធ្វើ​ ​ភិក្ខុ​ជា​អ្នក​ឈ្លាសវៃ​ ​មិន​ខ្ជិលច្រអូស​ ​ក្នុង​អំពើនោះ​ ​ប្រកបដោយ​ការពិចារណា​ ​ដោយ​ឧបាយ​ក្នុង​អំពើនោះ​ថា​ ​គួរ​ធ្វើ​ ​គួរ​ចាត់ចែង​បាន​។​ ​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636854997554739795
ទៅកាន់ទំព័រ៖