ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​ណា​ ​ដ៏​ខ្ពស់​ ​និង​ទាប​ ​ដែល​ពួក​សព្រហ្មចារី​បុគ្គល​ត្រូវ​សួរ​គ្នីគ្នា​ ​ហើយ​ទើប​ធ្វើ​ ​ភិក្ខុ​។​បេ​។​ ​ថា​ ​គួរ​ធ្វើ​ ​គួរ​ចាត់ចែង​ ​ព្រោះ​ធម៌​ណា​ ​នេះឯង​ ​ជានា​ថ​ករណ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​ធម៌​ ​ពេញចិត្ត​នឹង​ការ​និយាយ​ធម៌​ ​មាន​សេចក្តី​រីករាយ​ដ៏​លើសលុប​ ​ក្នុង​អភិ​ធម៌​ ​និង​អភិ​វិន័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​ធម៌​ ​ពេញចិត្ត​នឹង​ការ​និយាយ​ធម៌​ ​មាន​សេចក្តី​រីករាយ​លើសលុប​ ​ក្នុង​អភិ​ធម៌​ ​និង​អភិ​វិន័យ​ ​ព្រោះ​ធម៌​ណា​ ​នេះឯង​ ​ជានា​ថ​ករណ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​ពួក​អកុសលធម៌​ ​និង​ញុំាង​ពួក​កុសលធម៌​ ​ឲ្យ​សម្រេច​ ​ជា​អ្នកមាន​កំឡាំង​ ​សង្វាត​មាំមួន​ ​មិន​ដាក់ចុះ​នូវ​ធុរៈ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ប្រារព្ធ​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​អកុសលធម៌​ ​និង​ញុំាង​កុសលធម៌​ ​ឲ្យ​សម្រេច​ ​ជា​អ្នកមាន​កំឡាំង​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់
ID: 636854997738590310
ទៅកាន់ទំព័រ៖