ព្រះត្រៃបិដក ភាគ ៥០
សង្វាតមាំមួន មិនដាក់ចុះនូវធុរៈ ក្នុងកុសលធម៌ទាំងឡាយ ព្រោះធម៌ណា នេះឯង ជានាថករណធម៌ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ព្រោះហេតុណា នេះឯង ជានាថករណធម៌ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងបញ្ញាដ៏ឧត្តម ជាអ្នករលឹកឃើញ រលឹកតាមនូវអំពើ ដែលធ្វើយូរហើយផង នូវពាក្យដែលនិយាយយូរហើយផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី ប្រកបដោយស្មារតី និងបញ្ញាដ៏ឧត្តម ជាអ្នករលឹកឃើញ រលឹកតាមនូវអំពើ ដែលធ្វើយូរហើយផង នូវពាក្យដែលនិយាយយូរហើយផង ព្រោះហេតុណា នេះឯង ជានាថករណធម៌ ១។
ID: 636854997926451055
ទៅកាន់ទំព័រ៖