ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ជា​អ្នកមាន​ប្រាជ្ញា​ ​ប្រកបដោយ​ប្រាជ្ញា​ ​ជា​គ្រឿង​ដឹង​នូវ​ការ​កើត​ ​និង​ការ​រលត់​នៃ​ ​(​ខន្ធ​)​ ​ដ៏​ប្រសើរ​ ​ជា​ប្រាជ្ញា​សម្រាប់​ទំ​លុះ​ទំ​លាយ​នូវ​កិលេស​ ​ប្រព្រឹត្តទៅ​ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​ប្រាជ្ញា​ ​ប្រកបដោយ​ប្រាជ្ញា​ជា​គ្រឿង​ដឹង​នូវ​ការ​កើត​ ​និង​ការ​រលត់​នៃ​ ​(​ខន្ធ​)​ ​ដ៏​ប្រសើរ​ ​ជា​ប្រាជ្ញា​សម្រាប់​ទំ​លុះ​ទំ​លាយ​នូវ​កិលេស​ ​ប្រព្រឹត្តទៅ​ ​ក្នុង​ធម៌​ជា​គ្រឿង​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ​ ​ព្រោះ​ធម៌​ណា​ ​នេះឯង​ ​ជានា​ថ​ករណ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ជា​បុគ្គល​មាន​ទីពឹង​ ​កុំ​ជា​បុគ្គល​មិន​មាន​ទីពឹង​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​មាន​ទីពឹង​ ​រមែង​នៅជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាថ​ករណ​ធម៌​ ​(​ធម៌​ជា​គ្រឿង​ធ្វើឲ្យ​មាន​ទីពឹង​)​ ​១០​ ​យ៉ាងនេះ​ឯង​។​ ​
 [​១៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ជា​បុគ្គល​មាន​ទីពឹង​ ​កុំ​ជា​បុគ្គល​មិន​មាន​ទីពឹង​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​មាន​ទីពឹង​ ​រមែង​នៅជា​ទុក្ខ​។​ ​
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 636854998132592846
ទៅកាន់ទំព័រ៖