ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាថ​ករណ​ធម៌​ ​(​ធម៌​ជា​គ្រឿង​ធ្វើឲ្យ​មាន​ទីពឹង​)​ ​នេះ​មាន​ ​១០​ ​យ៉ាង​។​ ​នាថ​ករណ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកមានសីល​។​បេ​។​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ក្តី​ ​តែង​សំគាល់​នូវ​ភិក្ខុ​នោះ​ ​ថា​ជា​បុគ្គល​គួរ​ស្តី​ ​គួរ​ប្រៀនប្រដៅ​ ​ពួក​ភិក្ខុ​ជា​កណ្តាល​ក្តី​ ​…​ ​ពួក​ភិក្ខុ​ថ្មី​ក្តី​ ​តែង​សំគាល់​នូវ​ភិក្ខុ​នោះ​ ​ថា​ជា​បុគ្គល​គួរ​ស្តី​ ​គួរ​ប្រៀនប្រដៅ​ ​ដោយ​គិតថា​ ​ឱ​ហ្ន៎​ ​ភិក្ខុ​នេះ​ ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ជា​អ្នក​ឃើញ​ភ័យ​ ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ដែរ​។​ ​កាល​ភិក្ខុ​នោះ​ ​ដែល​ភិក្ខុ​ជា​ថេរៈ​អនុគ្រោះ​ហើយ​ ​ដែល​ភិក្ខុ​ជា​កណ្តាល​អនុគ្រោះ​ហើយ​ ​ដែល​ភិក្ខុ​ថ្មី​ ​អនុគ្រោះ​ហើយ​ ​រមែង​មាន​សេចក្តី​ចំរើន​ប្រាកដ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​តែ​ម៉្យាង​ ​មិន​មាន​សេចក្តី​សាបសូន្យ​ឡើយ​ ​នេះឯង​ជានា​ថ​ករណ​ធម៌​ ​១​។​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 636854998312563140
ទៅកាន់ទំព័រ៖