ព្រះត្រៃបិដក ភាគ ៥០

ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត ភិក្ខុជា​ពហុស្សូត។បេ។ បាន​ចាក់ធ្លុះល្អ​ដោយទិដ្ឋិ ពួកភិក្ខុ​ជាថេរៈ តែង​សំគាល់​នូវភិក្ខុ​នោះ ថាជា​បុគ្គល​គួរស្តី គួរ​ប្រៀន​ប្រដៅ ពួកភិក្ខុ​ជាកណ្តាល​ក្តី… ពួកភិក្ខុ​ថ្មីក្តី តែងសំគាល់​នូវភិក្ខុ​នោះ ថាជាបុគ្គល​គួរស្តី គួរប្រៀន​ប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជា​ពហុស្សូត ទ្រទ្រង់​នូវ​ពុទ្ធវចនៈ ដែលខ្លួនបាន​ស្តាប់ហើយ សន្សំ​នូវពុទ្ធវចនៈ ដែល​ខ្លួនបាន​ស្តាប់ហើយ ធម៌ទាំងឡាយ​ណា មានលំអបទ​ដើម លំអ​បទកណ្តាល លំអ​បទចុង ប្រកាស​នូវព្រហ្មចរិយៈ ព្រមទាំង​អត្ថ ទាំង​ព្យញ្ជនៈ​ដ៏បរិបូណ៌ បរិសុទ្ធ​ទាំងអស់ ធម៌មាន​សភាព​ដូច្នោះ ភិក្ខុនោះ ក៏បានចេះ​ចាំច្រើន បានចាំទុក ចាំ​រត់មាត់ ចាំជាប់​ក្នុងចិត្ត បានចាក់​ធ្លុះល្អ ដោយ​ទិដ្ឋិដែរ។ កាលភិក្ខុនោះ ដែលភិក្ខុជា​ថេរៈ អនុគ្រោះ​ហើយ ដែលភិក្ខុ​ជាកណ្តាល​អនុគ្រោះ​ហើយ ដែលភិក្ខុថ្មី​អនុគ្រោះហើយ រមែង​មាន​សេចក្តី​ចំរើនប្រាកដ ក្នុង​កុសលធម៌​ទាំងឡាយ​តែម៉្យាង មិនមាន​សេចក្តី​សាបសូន្យ​ឡើយ នេះឯង​ជា​នាថករណធម៌ ១។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 636854998465661896
ទៅកាន់ទំព័រ៖