ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ធុញទ្រាន់​ ​នឿយណាយ​ហើយ​ ​មិនបាច់​ធ្វើដោយចេតនា​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ធុញទ្រាន់​ ​នឿយណាយ​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​មាន​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ជា​ប្រយោជន៍​ ​មាន​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ជា​អានិសង្ស​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​ជា​ប្រយោជន៍​ ​មាន​និ​ព្វិ​ទា​ ​និង​វិ​រាគៈ​ ​ជា​អានិសង្ស​ ​សមាធិ​ ​មាន​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ជា​ប្រយោជន៍​ ​មាន​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ជា​អានិសង្ស​ ​សុខៈ​ ​មាន​សមាធិ​ ​ជា​ប្រយោជន៍​ ​មាន​សមាធិ​ ​ជា​អានិសង្ស​ ​បស្ស​ទ្ធិ​ ​មាន​សុខៈ​ ​ជា​ប្រយោជន៍​ ​មាន​សុខៈ​ ​ជា​អានិសង្ស​ ​បីតិ​ ​មា​នប​ស្ស​ទ្ធិ​ ​ជា​ប្រយោជន៍​ ​មា​នប​ស្ស​ទ្ធិ​ ​ជា​អានិសង្ស​ ​បា​មុ​ជ្ជៈ​ ​មាន​បីតិ​ ​ជា​ប្រយោជន៍​ ​មាន​បីតិ​ ​ជា​អានិសង្ស​ ​អ​វិប្បដិសារៈ​ ​មាន​បា​មុ​ជ្ជៈ​ ​ជា​ប្រយោជន៍​ ​មាន​បា​មុ​ជ្ជៈ​ ​ជា​អានិសង្ស​ ​ពួក​សីល​ជាកុសល​ ​មាន​អ​វិប្បដិសារៈ​ ​ជា​ប្រយោជន៍​ ​មាន​អ​វិប្បដិសារៈ​ ​ជា​អានិសង្ស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 636854988098208912
ទៅកាន់ទំព័រ៖