ព្រះត្រៃបិដក ភាគ ៥០

​ពួក​ភិក្ខុ​ជា​ថេរៈ​ក្តី​ ​តែង​សំគាល់​នូវ​ភិក្ខុ​នោះ​ ​ថា​ជា​បុគ្គល​គួរ​ស្តី​ ​គួរ​ប្រៀនប្រដៅ​ ​ពួក​ភិក្ខុ​ជា​កណ្តាល​ក្តី​ ​…​ ​ពួក​ភិក្ខុ​ថ្មី​ក្តី​ ​តែង​សំគាល់​នូវ​ភិក្ខុ​នោះ​ ​ថា​ជា​បុគ្គល​គួរ​ស្តី​ ​គួរ​ប្រៀនប្រដៅ​ ​ដោយ​គិតថា​ ​ឱ​ហ្ន៎​ ​ភិក្ខុ​នេះ​ ​ជា​អ្នក​ប្រដៅ​ងាយ​ ​ប្រកបដោយ​ធម៌​ ​ជា​គ្រឿង​ធ្វើឲ្យ​ប្រដៅ​ងាយ​ ​ជា​អ្នក​អត់ធន់​ ​ទទួលយក​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ផ្ចិតផ្ចង់​ដែរ​។​ ​កាល​ភិក្ខុ​នោះ​ ​ដែល​ភិក្ខុ​ជា​ថេរៈ​ ​អនុគ្រោះ​ហើយ​ ​ដែល​ភិក្ខុ​ជា​កណ្តាល​ ​អនុគ្រោះ​ហើយ​ ​ដែល​ភិក្ខុ​ថ្មី​ ​អនុគ្រោះ​ហើយ​ ​រមែង​មាន​សេចក្តី​ចំរើន​ប្រាកដ​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​តែ​ម៉្យាង​ ​មិន​មាន​សេចក្តី​សាបសូន្យ​ឡើយ​ ​នេះឯង​ជានា​ថ​ករណ​ធម៌​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អំពើ​ណា​ ​ដ៏​ខ្ពស់​ ​និង​ទាប​ ​ដែល​ពួក​សព្រហ្មចារី​បុគ្គល​ ​ត្រូវ​សួរ​គ្នីគ្នា​ហើយ​ ​ទើប​ធ្វើ​ ​ភិក្ខុ​ជា​អ្នក​ឈ្លាសវៃ​ ​មិន​ខ្ជិលច្រអូស​ ​ក្នុង​អំពើនោះ​ ​ប្រកបដោយ​ប្រាជ្ញា​ ​ជា​គ្រឿង​ពិចារណា​ដោយ​ឧបាយ​ ​ក្នុង​អំពើនោះ​ថា​ ​គួរ​ធ្វើ​ ​គួរ​ចាត់ចែង​បាន​។​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636854998812481733
ទៅកាន់ទំព័រ៖