ព្រះត្រៃបិដក ភាគ ៥០
កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈអនុគ្រោះហើយ ដែលភិក្ខុជាកណ្តាល អនុគ្រោះហើយ ដែលភិក្ខុថ្មី អនុគ្រោះហើយ រមែងមានសេចក្តីចំរើនប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯងជានាថករណធម៌ ១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ពួកភិក្ខុជាថេរៈក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ពួកភិក្ខុជាកណ្តាលក្តី … ពួកភិក្ខុថ្មីក្តី តែងសំគាល់នូវភិក្ខុនោះ ថាជាបុគ្គលគួរស្តី គួរប្រៀនប្រដៅ ដោយគិតថា ឱហ្ន៎ ភិក្ខុនេះ ជាអ្នកសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារដែរ។ កាលភិក្ខុនោះ ដែលភិក្ខុជាថេរៈ អនុគ្រោះហើយ ដែលភិក្ខុជាកណ្តាលអនុគ្រោះហើយ ដែលភិក្ខុថ្មីអនុគ្រោះហើយ រមែងមានសេចក្តីចំរើនប្រាកដ ក្នុងកុសលធម៌ទាំងឡាយតែម៉្យាង មិនមានសេចក្តីសាបសូន្យឡើយ នេះឯង ជានាថករណធម៌ ១។
ID: 636854999345082196
ទៅកាន់ទំព័រ៖