ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មានធម៌​ជា​បង្អែក​ ​៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាន​បន្ទោបង់​នូវ​បច្ចេក​សច្ចៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បច្ចេក​សច្ចៈ​ ​ជាច្រើន​ណា​ ​របស់​សមណៈ​ ​និង​ព្រាហ្មណ៍​ជាច្រើន​ ​គឺ​ការ​ប្រកាន់​ថា​ ​លោក​ទៀង​ ​ដូច្នេះ​ខ្លះ​ ​លោក​មិន​ទៀង​ ​ដូច្នេះ​ខ្លះ​ ​លោកមា​នទី​បំផុត​ ​ដូច្នេះ​ខ្លះ​ ​លោក​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ខ្លះ​ ​ជីវិត​នោះ​ ​គឺ​សរីរៈ​នោះ​ ​ដូច្នេះ​ខ្លះ​ ​ជីវិត​ដទៃ​ ​សរីរៈ​ដទៃ​ ​ដូច្នេះ​ខ្លះ​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ ​ដូច្នេះ​ខ្លះ​ ​សត្វ​ស្លាប់​ទៅ​មិនកើត​ទៀត​ ​ដូច្នេះ​ខ្លះ​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ ​ដូច្នេះ​ខ្លះ​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ដូច្នេះ​ខ្លះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​បន្ទោបង់​ ​បោះបង់​ ​លះបង់​ ​ខ្ជាក់​ចោល​ ​លែង​ចោល​ ​លះលែង​ ​លះ​ស្រឡះ​ ​នូវ​បច្ចេក​សច្ចៈ​ជាច្រើន​ទាំងអស់​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាន​បន្ទោបង់​នូវ​បច្ចេក​សច្ចៈ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​បាន​លះបង់​ ​នូវ​ការស្វែងរក​ជ្រះស្រឡះ​ហើយ​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636855000555591433
ទៅកាន់ទំព័រ៖