ព្រះត្រៃបិដក ភាគ ៥០
            
        
        
            
            
                
                ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ តែងហូរទៅកាន់ធម៌ទាំងឡាយ ធម៌ទាំងឡាយ តែងញុំាងធម៌ទាំងឡាយឲ្យពេញ ដើម្បីចេញចាកទីមិនមែនជាត្រើយ គឺវដ្តៈ ប្រកបដោយភូមិ ៣ ហើយទៅកាន់ត្រើយ គឺព្រះនិព្វាន ដោយប្រការដូច្នេះឯង។
 [៣] ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈមិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបាមុជ្ជៈ មិនមានហើយ បីតិ របស់បុគ្គលវិបត្តិចាកបាមុជ្ជៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបីតិមិនមានហើយ បស្សទ្ធិរបស់បុគ្គលវិបត្តិចាកបីតិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបស្សទ្ធិមិនមានហើយ សុខៈរបស់បុគ្គលវិបត្តិចាកបស្សទ្ធិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើសុខៈ មិនមានហើយ សម្មាសមាធិ របស់បុគ្គលវិបត្តិចាកសុខៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើសម្មាសមាធិ មិនមានហើយ 
            
            
         
        
            
                ID: 636854988328772099 
                
            
            
                ទៅកាន់ទំព័រ៖