ព្រះត្រៃបិដក ភាគ ៥០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​លះបង់​ការស្វែងរក​កាម​ ​លះបង់​ការស្វែងរក​ភព​ ​មានការ​ស្វែងរក​នូវ​ព្រហ្មចរិយៈ​ ​ស្ងប់​រម្ងាប់​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​បាន​លះបង់​ការស្វែងរក​ ​ជ្រះស្រឡះ​ហើយ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​ ​មិន​កករ​ល្អក់​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​លះបង់​សេចក្តី​ត្រិះរិះ​ ​ក្នុង​កាម​ ​បាន​លះបង់​សេចក្តី​ត្រិះរិះ​ក្នុង​ការព្យាបាទ​ ​បាន​លះបង់​សេចក្តី​ត្រិះរិះ​ ​ក្នុង​ការបៀតបៀន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​សេចក្តី​ត្រិះរិះ​ ​មិន​កករ​ល្អក់​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​កាយសង្ខារ​ ​ស្ងប់​រម្ងាប់​ហើយ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​លះបង់​សុខ​ផង​ ​ព្រោះ​លះបង់​ទុក្ខ​ផង​ ​ព្រោះ​អស់​ទៅ​ ​នៃ​សោមនស្ស​ ​និង​ទោមនស្ស​ ​ក្នុង​កាលមុន​ ​ក៏បាន​សម្រេច​នូវ​ចតុត្ថជ្ឈាន​ ​មិនមែន​ជា​ទុក្ខ​ ​មិនមែន​ជា​សុខ​ ​មានតែ​សតិ​ ​ដ៏​បរិសុទ្ធ​ ​កើតអំពី​ឧបេក្ខា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​កាយសង្ខារ​ស្ងប់​រម្ងាប់​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636855000725511152
ទៅកាន់ទំព័រ៖