ព្រះត្រៃបិដក ភាគ ៥០

​មហាវគ្គ​ ​ទី៣​


 ​[​២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​សាយណ្ហសម័យ​ ​សត្វ​សីហ​ជា​ស្តេចម្រឹគ​ ​ចេញពី​លំនៅ​ ​លុះ​ចេញពី​លំនៅ​ហើយ​ ​ក៏​មិត​ពត់ខ្លួន​ ​លុះ​មិត​ពត់ខ្លួន​រួចហើយ​ ​ក៏​ក្រឡេក​មៀងមើល​ទិស​ទាំង​ ​៤​ ​ជុំវិញ​ ​លុះ​ក្រឡេក​មៀងមើល​ទិស​ទាំង​ ​៤​ ​ជុំវិញ​ហើយ​ ​ក៏​បន្លឺ​សីហនាទ​ ​៣​ ​ដង​ ​លុះ​បន្លឺ​សីហនាទ​ ​៣​ ​ដង​ហើយ​ ​ទើប​ចេញទៅ​រក​ចំណី​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ព្រោះថា​ ​សត្វ​សីហៈ​គិតថា​ ​អាត្មាអញ​ ​កុំ​ធ្វើ​ពួក​សត្វ​តូច​ ​ៗ​ ​ដែល​ដើរទៅ​រកស៊ី​ក្នុង​ទី​ក្រហេងក្រហូង​ឲ្យ​ស្លាប់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​សីហៈ​ ​នេះ​ ​ជា​ឈ្មោះ​របស់​ព្រះ​តថាគត​ ​អរហន្ត​សម្មាសម្ពុទ្ធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​សំដែងធម៌​ដល់​បរិស័ទ​ ​ដោយហេតុ​ណា​ ​នេះ​ជា​សីហនាទ​ ​របស់​ព្រះ​តថាគត​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពល​ ​របស់​ព្រះ​តថាគត​នេះ​ ​មាន​ ​១០​ ​ប្រការ​ ​គឺ​ព្រះ​តថាគត​ ​ប្រកបដោយ​ពលៈ​ទាំងឡាយ​ហើយ​ ​ទើប​ប្តេជ្ញា​នូវ​ហេតុ​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​ពួក​បរិស័ទ​ ​ញុំាង​ព្រហ្មចក្រ​ ​(​ចក្រ​ដ៏​ប្រសើរ​)​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​តថាគត​ពល​ ​១០​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 636855001470263750
ទៅកាន់ទំព័រ៖