ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​ជ្រាប​ច្បាស់​នូវ​អធ្យាស្រ័យ​ផ្សេង​ ​ៗ​ ​គ្នា​ ​របស់​ពួក​សត្វ​ ​ដោយ​សេចក្តី​ជាក់លាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​ជ្រាប​ច្បាស់​នូវ​អធ្យាស្រ័យ​ផ្សេង​ ​ៗ​ ​គ្នា​ ​របស់​ពួក​សត្វ​ ​ដោយ​សេចក្តី​ជាក់លាក់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាត​ថា​គត​ពល​ ​របស់​ព្រះ​តថាគត​ ​ព្រោះ​ព្រះ​តថាគត​ ​អាស្រ័យ​នឹង​ពលៈ​ ​ហើយ​ប្តេជ្ញា​នូវ​ហេតុ​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​ពួក​បរិស័ទ​ ​ញុំាង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​ជ្រាប​ច្បាស់​នូវ​ឥន្រ្ទិយ​ក្លៀវក្លា​ ​និង​ទន់​របស់​ពួក​សត្វ​ដទៃ​ ​ពួក​បុគ្គល​ដទៃ​ ​ដោយ​សេចក្តី​ជាក់លាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​ជ្រាប​ច្បាស់​នូវ​ឥន្រ្ទិយ​ក្លៀវក្លា​ ​និង​ទន់​របស់​ពួក​សត្វ​ដទៃ​ ​ពួក​បុគ្គល​ដទៃ​ ​ដោយ​សេចក្តី​ជាក់លាក់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាត​ថា​គត​ពល​ ​របស់​ព្រះ​តថាគត​ ​ព្រោះ​ព្រះ​តថាគត​ ​អាស្រ័យ​នឹង​ពលៈ​ហើយ​ ​ប្តេជ្ញា​នូវ​ហេតុ​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​ពួក​បរិស័ទ​ ​ញុំាង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 636855002051236979
ទៅកាន់ទំព័រ៖