ព្រះត្រៃបិដក ភាគ ៥០
ច្រើនសំវដ្តវិវដ្តកប្បខ្លះថា ក្នុងភពឯណោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ អាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះទៀត អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុត្រឹមប៉ុណ្ណេះ លុះអាត្មាអញនោះ ច្យុតចាកអត្តភាពនោះហើយ ទើបមកកើតក្នុងភពនេះ។ ព្រះតថាគត រលឹកឃើញជាតិ ដែលបាននៅអាស្រ័យក្នុងកាលមុន ជាអនេកជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត រលឹកឃើញជាតិ ដែលបាននៅអាស្រ័យក្នុងកាលមុន ជាអនេកជាតិ គឺ ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ រលឹកឃើញជាតិ ដែលបាននៅអាស្រ័យក្នុងកាលមុន ជាអនេកជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេសយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ
ID: 636855002388696281
ទៅកាន់ទំព័រ៖