ព្រះត្រៃបិដក ភាគ ៥០
យថាភូតញ្ញាណទស្សនៈ របស់បុគ្គលវិបត្តិចាកសម្មាសមាធិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈ មិនមានហើយ និព្វិទា និងវិរាគៈ របស់បុគ្គលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈមិនមានហើយ វិមុត្តិញ្ញាណទស្សនៈរបស់បុគ្គលវិបត្តិចាកនិព្វិទា និងវិរាគៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចដើមឈើ ដែលមិនមានមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏មិនសូវបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនសូវបរិបូណ៌ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈ មិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើមានអវិប្បដិសារៈហើយ
ID: 636854988610958240
ទៅកាន់ទំព័រ៖