ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ប្រសើរ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល របស់ព្រះតថាគត ព្រោះព្រះតថាគត អាស្រ័យនឹងពលៈ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពល ១០ ប្រការ របស់ព្រះតថាគត ព្រោះព្រះតថាគត ប្រកបដោយពលៈទាំងឡាយ ហើយប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិស័ទ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។
[២២] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។
ID: 636855041021935976
ទៅកាន់ទំព័រ៖