ព្រះត្រៃបិដក ភាគ ៥០

លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​អានន្ទ​ ​ធម៌​ទាំងឡាយ​ណា​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អធិមុត្តិ​បទ​(​១​)​ ​ទាំងឡាយ​នោះ​ ​ៗ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ម្នាល​អានន្ទ​ ​តថាគត​ជា​អ្នក​ក្លៀវក្លា​ ​ដឹង​ច្បាស់​ក្នុង​អធិមុត្តិ​បទ​នោះ​ ​ៗ​ ​អាច​សំដែងធម៌​ដល់​ពួក​សត្វ​នោះ​ ​ៗ​ ​តាមដែល​អ្នកប្រតិបត្តិ​ ​ហើយនឹង​ដឹង​របស់​ដែល​មាន​ថា​ ​មាន​ក្តី​ ​ដឹង​របស់​ដែល​មិន​មាន​ ​ថា​មិន​មាន​ក្តី​ ​ដឹង​របស់ថោកទាប​ថា​ ​ថោកទាប​ក្តី​ ​ដឹង​របស់​ឧត្តម​ថា​ ​ឧត្តម​ក្តី​ ​ដឹង​របស់​ដែល​មាន​របស់​ដទៃ​ប្រសើរ​ជាង​ថា​ ​មាន​របស់​ដទៃ​ប្រសើរ​ជាង​ក្តី​ ​ដឹង​របស់​ដែល​មិន​មាន​របស់​ដទៃ​ប្រសើរ​ជាង​ថា​ ​មិន​មាន​របស់​ដទៃ​ប្រសើរ​ជាង​ក្តី​ ​ម៉្យាងទៀត​ ​របស់​នោះ​ ​ដែល​បុគ្គល​ត្រូវ​ដឹង​ ​ឬ​ត្រូវ​ឃើញ​ ​ឬក៏​ត្រូវ​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយហេតុ​ណា​ ​ៗ​ ​នឹង​ដឹង​ ​ឬ​នឹង​ឃើញ​ ​ឬក៏​នឹង​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយហេតុ​នោះ​ ​ៗ​ ​ហេតុនេះ​ ​រមែង​មាន​ជា​ធម្មតា​។​ ​ម្នាល​អានន្ទ​ ​បណ្តា​សេចក្តី​ដឹង​ទាំងឡាយ​ ​សេចក្តី​ដឹង​តាមពិត​ ​ក្នុង​ធម៌​នោះ​ ​ៗ​ ​ណាមួយ​ ​សេចក្តី​ដឹង​តាមពិត​នុ៎ះ​ ​ឈ្មោះថា​ ​មិន​មាន​សេចក្តី​ដឹង​ដទៃ​ ​ប្រសើរ​ជាង​។​
​(​១​)​ ​ធម៌​ ​គឺ​ ​ខន្ធ​ ​អាយតនៈ​ ​ធាតុ​ ​និង​សំដៅ​ដល់​ទិដ្ឋិ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 636855041400317618
ទៅកាន់ទំព័រ៖