ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​អានន្ទ​ ​មួយទៀត​ ​តថាគត​សំដែង​ថា​ ​ញាណ​ដទៃ​លើសលុប​ ​ឬ​ថ្លៃថ្លា​ជាង​ញាណ​នុ៎ះ​ ​មិន​មាន​ទេ​។​ ​ម្នាល​អានន្ទ​ ​តថាគត​ពល​ ​របស់​ព្រះ​តថាគត​នេះ​ ​មាន​ ​១០​ ​ប្រការ​ ​ព្រោះ​ព្រះ​តថាគត​ ​ប្រកបដោយ​ពលៈ​ទាំងឡាយ​ ​ហើយ​ទើប​ប្តេជ្ញា​នូវ​ហេតុ​ ​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​ពួក​បរិស័ទ​ ​ញុំាង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ចុះ​តថាគត​ពល​ ​១០​ ​ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​អានន្ទ​ ​ព្រះ​តថាគត​ ​ក្នុង​លោក​នេះ​ ​ជ្រាប​ច្បាស់​នូវ​ហេតុ​ ​តាម​ហេតុ​ផង​ ​ជ្រាប​ច្បាស់​នូវ​អំពើ​មិនមែន​ជាហេតុ​ ​តាម​អំពើ​មិនមែន​ជាហេតុ​ផង​ ​ដោយ​សេចក្តី​ជាក់លាក់​។​ ​ម្នាល​អានន្ទ​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​ជ្រាប​ច្បាស់​នូវ​ហេតុ​ ​តាម​ហេតុ​ផង​ ​ជ្រាប​ច្បាស់​នូវ​អំពើ​ ​ដែល​មិនមែន​ជាហេតុ​ ​តាម​អំពើ​ដែល​មិនមែន​ជាហេតុ​ផង​ ​ដោយ​សេចក្តី​ជាក់លាក់​។​ ​ម្នាល​អានន្ទ​ ​នេះ​ជាត​ថា​គត​ពល​ ​របស់​ព្រះ​តថាគត​ ​ព្រោះ​ព្រះ​តថាគត​ ​អាស្រ័យ​នឹង​ពលៈ​ ​ហើយ​ប្តេជ្ញា​នូវ​ហេតុ​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​ពួក​បរិស័ទ​ ​ញុំាង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 636855041591288541
ទៅកាន់ទំព័រ៖