ព្រះត្រៃបិដក ភាគ ៥០
ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវវិបាកនៃកុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត អនាគត និងបច្ចុប្បន្ន តាមថ្នាក់ តាមហេតុ ដោយសេចក្តីជាក់លាក់។ ម្នាលអានន្ទ ត្រង់ដែល។បេ។ ម្នាលអានន្ទ នេះជា។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវផ្លូវ ដែលទៅកាន់ទីទាំងពួង ដោយសេចក្តីជាក់លាក់។ ម្នាលអានន្ទ ត្រង់ដែល។បេ។ ម្នាលអានន្ទ នេះជា។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវលោក ដែលមានធាតុច្រើនយ៉ាង មានធាតុផ្សេង ៗ គ្នា ដោយសេចក្តីជាក់លាក់។ ម្នាលអានន្ទ ត្រង់ដែល។បេ។ ម្នាលអានន្ទ នេះជា។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវអធ្យាស្រ័យផ្សេង ៗ គ្នា របស់សត្វទាំងឡាយ ដោយសេចក្តីជាក់លាក់។ ម្នាលអានន្ទ ត្រង់ដែល។បេ។ ម្នាលអានន្ទ នេះជា។បេ។ ម្នាលអានន្ទ មួយទៀត ព្រះតថាគត ជ្រាបច្បាស់នូវឥន្រ្ទិយក្លៀវក្លា និងទន់ របស់ពួកសត្វដទៃ របស់ពួកបុគ្គលដទៃ ដោយសេចក្តីជាក់លាក់។ ម្នាលអានន្ទ ត្រង់ដែល។បេ។ ម្នាលអានន្ទ នេះជា។បេ។
ID: 636855041799570454
ទៅកាន់ទំព័រ៖