ព្រះត្រៃបិដក ភាគ ៥០

ម្នាល​អានន្ទ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​ជ្រាប​ច្បាស់​នូវ​សេចក្តី​សៅហ្មង​ ​សេចក្តី​ផូរផង់​ ​និង​ការ​ចេញ​ចាក​ឈាន​ ​វិមោក្ខ​ ​សមាធិ​ ​និង​សមាបត្តិ​ទាំងឡាយ​ ​ដោយ​សេចក្តី​ជាក់លាក់​។​ ​ម្នាល​អានន្ទ​ ​ត្រង់​ដែល​។​បេ​។​ ​អានន្ទ​ ​នេះ​ជា​។​បេ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​រលឹក​ឃើញ​នូវ​ជាតិ​ ​ដែល​បាន​នៅ​អាស្រ័យ​ ​ក្នុង​កាលមុន​ ​ជាអនេក​ជាតិ​ ​គឺ​ ​១​ ​ជាតិ​ខ្លះ​ ​២​ ​ជាតិ​ខ្លះ​។​បេ​។​ ​រលឹក​ឃើញ​នូវ​ជាតិ​ ​ដែល​ធ្លាប់​នៅ​អាស្រ័យ​ហើយ​ ​ក្នុង​កាលមុន​ជាច្រើន​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​។​ ​ម្នាល​អានន្ទ​ ​ត្រង់​ដែល​។​បេ​។​ ​ម្នាល​អានន្ទ​ ​នេះ​ជា​។​បេ​។​ ​ម្នាល​អានន្ទ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​មាន​ទិព្វចក្ខុ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ផុត​ចក្ខុ​របស់​មនុស្ស​ធម្មតា​។​បេ​។​ ​ជ្រាប​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​។​ ​ម្នាល​អានន្ទ​ ​ត្រង់​ដែល​។​បេ​។​ ​ម្នាល​អានន្ទ​ ​នេះ​ជា​។​បេ​។​ ​ម្នាល​អានន្ទ​ ​មួយវិញទៀត​ ​ព្រះ​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 636855041999741903
ទៅកាន់ទំព័រ៖