ព្រះត្រៃបិដក ភាគ ៥០

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​ធម៌​ ​ដែល​បុគ្គល​គប្បី​លះ​ដោយ​កាយ​ ​មិនបាច់​វាចា​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ត្រូវ​នូវ​ចំណែក​នៃ​អាបត្តិ​ណាមួយ​ ​ជាអកុសល​ ​ដោយ​កាយ​។​ ​ពួក​វិញ្ញូ​ជន​ ​ជាស​ព្រហ្មចារី​ ​ដៀង​មើល​រឿយ​ ​ៗ​ ​នូវ​ភិក្ខុ​នោះ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​ ​បាន​ត្រូវ​នូវ​ចំណែក​នៃ​អាបត្តិ​ណាមួយ​ ​ជាអកុសល​ដោយ​កាយ​ហើយ​ ​លោក​ដ៏​មាន​អាយុ​ ​ចូរ​លះ​កាយទុច្ចរិត​ ​ហើយ​ចំរើន​កាយសុចរិត​ ​ឲ្យ​ត្រឹមត្រូវ​ឡើង​។​ ​កាល​ពួក​វិញ្ញូ​ជន​ ​ជាស​ព្រហ្មចារី​ ​ដៀង​មើល​រឿយ​ ​ៗ​ ​ហើយ​ស្តីថា​ ​ភិក្ខុ​នោះ​ ​ក៏​លះ​កាយទុច្ចរិត​ ​ហើយ​ចំរើន​កាយសុចរិត​ទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ធម៌​ដែល​បុគ្គល​គប្បី​លះ​ដោយ​កាយ​ ​មិនបាច់​វាចា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ពួក​ធម៌​ ​ដែល​បុគ្គល​គប្បី​លះ​ដោយ​វាចា​ ​មិនបាច់​កាយ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ត្រូវ​នូវ​ចំណែក​នៃ​អាបត្តិ​ណាមួយ​ ​ជាអកុសល​ ​ដោយ​វាចា​។​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636855042408845303
ទៅកាន់ទំព័រ៖