ព្រះត្រៃបិដក ភាគ ៥០
បាមុជ្ជៈ របស់បុគ្គលបរិបូណ៌ដោយអវិប្បដិសារៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបាមុជ្ជៈ មានហើយ បីតិរបស់បុគ្គលបរិបូណ៌ដោយបាមុជ្ជៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបីតិ មានហើយ បស្សទ្ធិរបស់បុគ្គលបរិបូណ៌ដោយបីតិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើបស្សទ្ធិ មានហើយ សុខៈរបស់បុគ្គលបរិបូណ៌ដោយបស្សទ្ធិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើសុខៈ មានហើយ សម្មាសមាធិរបស់បុគ្គលបរិបូណ៌ដោយសុខៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើសម្មាសមាធិ មានហើយ យថាភូតញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ដោយសម្មាសមាធិ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈមានហើយ និព្វិទា និងវិរាគៈ របស់បុគ្គលបរិបូណ៌ដោយយថាភូតញ្ញាណទស្សនៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើនិព្វិទា និងវិរាគៈមានហើយ វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលបរិបូណ៌ដោយនិព្វិទា និងវិរាគៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចដើមឈើ ដែលបរិបូណ៌ដោយមែក និងស្លឹកហើយ ក្រមររបស់ឈើនោះក្តី ក៏រមែងបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏រមែងបរិបូណ៌ យ៉ាងណាមិញ
ID: 636854988787018310
ទៅកាន់ទំព័រ៖