ព្រះត្រៃបិដក ភាគ ៥០
ម្នាលភិក្ខុទាំងឡាយ ឥស្សា ដ៏លាមក បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែងដោយប្រាជ្ញាបាន។ ម្នាលភិក្ខុទាំងឡាយ ឥច្ឆា ដ៏លាមក បុគ្គលមិនគប្បីលះដោយកាយ មិនគប្បីលះដោយវាចាទេ គប្បីលះចេញ ព្រោះឃើញជាក់ស្តែង ដោយប្រាជ្ញាបាន។ ម្នាលភិក្ខុទាំងឡាយ ចុះឥច្ឆា ដ៏លាមក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ជាបុគ្គលមិនមានសទ្ធា តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកមានសទ្ធា ជាបុគ្គលទ្រុស្តសីល តែប្រាថ្នាថា អ្នកផងគប្បីស្គាល់អញ ថាជាអ្នកមានសីល ជាបុគ្គលចេះដឹងតិច តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកចេះដឹងច្រើន ជាបុគ្គលត្រេកអរ ក្នុងការច្របូកច្របល់ដោយគ្នីគ្នា តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញ ថាជាអ្នកស្ងាត់កាយ ជាបុគ្គលខ្ជិល តែប្រាថ្នាថា អ្នកផង គប្បីស្គាល់អញថា ជាអ្នកមានប្រារព្ធព្យាយាម ជាបុគ្គលភ្លេចភ្លាំងស្មារតី
ID: 636855042915664291
ទៅកាន់ទំព័រ៖