ព្រះត្រៃបិដក ភាគ ៥០

តែ​ប្រាថ្នា​ថា​ ​អ្នកផង​ ​គប្បី​ស្គាល់​អញ​ ​ថា​ជា​អ្នកមាន​ស្មារតី​តាំង​មាំ​ ​ជា​បុគ្គល​មិនបាន​សមាធិ​ ​តែ​ប្រាថ្នា​ថា​ ​អ្នកផង​គប្បី​ស្គាល់​អញ​ ​ថា​ជា​អ្នក​បាន​សមាធិ​ ​ជា​បុគ្គល​អប្ប​ប្រាជ្ញា​ ​តែ​ប្រាថ្នា​ថា​ ​អ្នកផង​គប្បី​ស្គាល់​អញ​ ​ថា​ជា​អ្នកមាន​ប្រាជ្ញា​ ​ជា​បុគ្គល​មិនទាន់​អស់​អាសវៈ​ ​តែ​ប្រាថ្នា​ថា​ ​អ្នកផង​ ​គប្បី​ស្គាល់​អញ​ ​ថា​ជា​អ្នក​អស់​អាសវៈ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ឥច្ឆា​ដ៏​លាមក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឥច្ឆា​ ​ដ៏​លាមក​ ​បុគ្គល​មិន​គប្បី​លះ​ដោយ​កាយ​ ​មិន​គប្បី​លះ​ដោយ​វាចា​ទេ​ ​គប្បី​លះ​ចេញ​ ​ព្រោះ​ឃើញ​ជាក់ស្តែង​ ​ដោយ​ប្រាជ្ញា​បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​លោភៈ​ ​គ្រប​សង្កត់​ភិក្ខុ​នោះ​ ​ទោសៈ​ ​មោហៈ​ ​កោ​ធៈ​ ​ឧបនាហៈ​ ​មក្ខៈ​ ​ប​លា​សៈ​ ​មច្ឆរិយៈ​ ​ឥស្សា​ ​ដ៏​លាមក​ ​ឥច្ឆា​ដ៏​លាមក​ ​គ្រប​សង្កត់​ភិក្ខុ​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​យ៉ាងនេះ​ថា​ ​លោភៈ​មិនកើត​មានដល់​បុគ្គល​ដែល​ដឹង​ច្បាស់​យ៉ាងនេះ​ថា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​មិនដឹង​ច្បាស់​យ៉ាងនោះ​ទេ​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​លោភៈ​ ​មក​គ្រប​សង្កត់​លោក​ដ៏​មាន​អាយុ​នេះ​បាន​។​ ​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636855043093164443
ទៅកាន់ទំព័រ៖