ព្រះត្រៃបិដក ភាគ ៥០

​ឥស្សា​ ​ដ៏​លាមក​ ​ឥច្ឆា​ ​ដ៏​លាមក​ ​មិន​មាន​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​ឥច្ឆា​ដ៏​លាមក​ ​មិន​គ្រប​សង្កត់​លោក​ដ៏​មាន​អាយុ​នេះ​បាន​។​
 [​២៤​]​ ​សម័យមួយ​ ​ព្រះ​មហា​ចុន្ទៈ​ដ៏​មាន​អាយុ​ ​គង់​ក្នុង​ប្រទេស​ឈ្មោះ​ ​សហជា​តិ​ ​ក្នុង​ដែន​ចេ​តី​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះ​មហា​ចុន្ទៈ​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ទទួល​ស្តាប់​ពាក្យ​ ​របស់​ព្រះ​មហា​ចុន្ទ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​។​ ​ព្រះ​មហា​ចុន្ទៈ​ដ៏​មាន​អាយុ​ ​មាន​ថេរ​វាចា​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​និយាយ​នូវ​ញាណ​វាទ​ថា​ ​ខ្ញុំ​ដឹង​ធម៌​នេះ​ ​ខ្ញុំ​ឃើញ​ធម៌​នេះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​លោភៈ​គ្រប​សង្កត់​ភិក្ខុ​នោះ​ ​ទោសៈ​ ​មោហៈ​ ​កោ​ធៈ​ ​ឧបនាហៈ​ ​មក្ខៈ​ ​ប​លា​សៈ​ ​មច្ឆរិយៈ​ ​ឥស្សា​ដ៏​លាមក​ ​ឥច្ឆា​ដ៏​លាមក​ ​គ្រប​សង្កត់​ភិក្ខុ​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​យ៉ាងនេះ​ថា​ ​លោភៈ​ ​មិន​មានដល់​បុគ្គល​ដែល​ដឹង​ច្បាស់​យ៉ាងណា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​មិនដឹង​ច្បាស់​យ៉ាងនោះ​ទេ​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​លោភៈ​ ​គ្រប​សង្កត់​លោក​ដ៏​មាន​អាយុ​នេះ​។​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636855043534489686
ទៅកាន់ទំព័រ៖