ព្រះត្រៃបិដក ភាគ ៥០
ទោសៈ មិនមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក គ្របសង្កត់លោកដ៏មានអាយុ។ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុនិយាយភាវនាវាទថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ ខ្ញុំជាអ្នកបានចំរើនកាយ បានចំរើនសីល បានចំរើនចិត្ត បានចំរើនប្រាជ្ញាហើយ។ ម្នាលអាវុសោទាំងឡាយ បើលោភៈគ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក គ្របសង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈមិនមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ ហេតុដូច្នោះ បានជាលោភៈគ្របសង្កត់លោកដ៏មានអាយុនេះ។
ID: 636855043747081845
ទៅកាន់ទំព័រ៖