ព្រះត្រៃបិដក ភាគ ៥០

​ទោសៈ​ ​មិន​មានដល់​បុគ្គល​ដែល​ដឹង​ច្បាស់​យ៉ាងណា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​មិនដឹង​ច្បាស់​យ៉ាងនោះ​ទេ​ ​មោហៈ​ ​កោ​ធៈ​ ​ឧបនាហៈ​ ​មក្ខៈ​ ​ប​លា​សៈ​ ​មច្ឆរិយៈ​ ​ឥស្សា​ដ៏​លាមក​ ​ឥច្ឆា​ដ៏​លាមក​ ​មិន​មាន​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​ឥច្ឆា​ដ៏​លាមក​ ​គ្រប​សង្កត់​លោក​ដ៏​មាន​អាយុ​នេះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដូច​បុរស​កំសត់​ ​តែ​អួត​ថា​អ្នក​ស្តុកស្តម្ភ​ ​ជា​អ្នក​ឥត​ទ្រព្យ​ ​តែ​អួត​ថា​អ្នកមាន​ទ្រព្យ​ ​ជា​អ្នក​ឥត​ភោគៈ​ ​តែ​អួត​ថា​ជា​អ្នកមាន​ភោគៈ​ ​កាលបើ​មាន​ករណីយកិច្ច​ដែល​ត្រូវ​ធ្វើ​ដោយ​ទ្រព្យ​ណាមួយ​ ​កើតឡើង​ហើយ​ ​បុរស​នោះ​ ​មិន​អាច​ប្រមូល​មក​នូវ​ទ្រព្យ​ក្តី​ ​ស្រូវ​ក្តី​ ​ប្រាក់​ក្តី​ ​មាស​ក្តី​ ​បាន​ឡើយ​ ​អ្នកផង​ត្រូវ​ដឹង​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នក​កំសត់​សោះ​ ​តែ​អួត​ថា​អ្នក​ស្តុកស្តម្ភ​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ឥត​ទ្រព្យ​សោះ​ ​តែ​អួត​ថា​អ្នកមាន​ទ្រព្យ​ ​អ្នក​ដ៏​មាន​អាយុ​នេះ​ ​ជា​អ្នក​ឥត​ភោគៈ​សោះ​ ​តែ​អួត​ថា​អ្នកមាន​ភោគៈ​។​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636855044131533835
ទៅកាន់ទំព័រ៖