ព្រះត្រៃបិដក ភាគ ៥០
ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កាលបើកិច្ចដែលត្រូវធ្វើ ដោយទ្រព្យណាមួយ កើតឡើងហើយ អ្នកដ៏មានអាយុនេះ មិនអាចដើម្បីប្រមូលមកនូវទ្រព្យក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី បានឡើយ យ៉ាងណាមិញ។ ម្នាលអាវុសោទាំងឡាយ កាលភិក្ខុនិយាយនូវញាណវាទ និងភាវនាវាទថា ខ្ញុំដឹងធម៌នេះ ឃើញធម៌នេះ ខ្ញុំជាអ្នកបានចំរើនកាយ បានចំរើនសីល បានចំរើនចិត្ត បានចំរើនប្រាជ្ញាហើយ ម្នាលអាវុសោទាំងឡាយ បើលោភៈគ្របសង្កត់ភិក្ខុនោះ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក គ្របសង្កត់ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ មិនមានដល់បុគ្គល ដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ ហេតុដូច្នោះ បានជាលោភៈគ្របសង្កត់លោកដ៏មានអាយុនេះ។ ទោសៈ មិនមានដល់បុគ្គលដែលដឹងច្បាស់យ៉ាងណា លោកដ៏មានអាយុនេះ មិនដឹងច្បាស់យ៉ាងនោះទេ មោហៈ កោធៈ ឧបនាហៈ មក្ខៈ
ID: 636855044310294059
ទៅកាន់ទំព័រ៖