ព្រះត្រៃបិដក ភាគ ៥០

​ប​លា​សៈ​ ​មច្ឆរិយៈ​ ​ឥស្សា​ដ៏​លាមក​ ​ឥច្ឆា​ដ៏​លាមក​ ​មិន​មាន​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​ឥច្ឆា​ដ៏​លាមក​ ​គ្រប​សង្កត់​លោក​ដ៏​មាន​អាយុ​នេះ​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​កាល​ភិក្ខុ​និយាយ​នូវ​ញាណ​វាទ​ថា​ ​ខ្ញុំ​ដឹង​ធម៌​នេះ​ ​ឃើញ​ធម៌​នេះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​លោភៈ​ ​មិន​គ្រប​សង្កត់​ភិក្ខុ​នោះ​ទេ​ ​ទោសៈ​ ​មោហៈ​ ​កោ​ធៈ​ ​ឧបនាហៈ​ ​មក្ខៈ​ ​ប​លា​សៈ​ ​មច្ឆរិយៈ​ ​ឥស្សា​ដ៏​លាមក​ ​ឥច្ឆា​ដ៏​លាមក​ ​មិន​គ្រប​សង្កត់​ភិក្ខុ​នោះ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដឹង​យ៉ាងនេះ​ថា​ ​លោភៈ​ ​មិន​មានដល់​បុគ្គល​ ​ដែល​ដឹង​ច្បាស់​ ​យ៉ាងណា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ក៏​ដឹង​ច្បាស់​យ៉ាងនោះ​ដែរ​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​លោភៈ​ ​មិន​គ្រប​សង្កត់​លោក​ដ៏​មាន​អាយុ​នេះ​។​ ​ទោសៈ​ ​មិន​មានដល់​បុគ្គល​ ​ដែល​ដឹង​ច្បាស់​ ​យ៉ាងណា​ ​លោក​ដ៏​មាន​អាយុ​នេះ​ ​ក៏​ដឹង​ច្បាស់​យ៉ាងនោះ​ដែរ​ ​មោហៈ​ ​កោ​ធៈ​ ​ឧបនាហៈ​ ​មក្ខៈ​ ​ប​លា​សៈ​ ​មច្ឆរិយ​ ​ឥស្សា​ដ៏​លាមក​ ​ឥច្ឆា​ដ៏​លាមក​ ​មិន​មាន​ ​ហេតុ​ដូច្នោះ​ ​បាន​ជា​ឥច្ឆា​ដ៏​លាមក​ ​មិន​គ្រប​សង្កត់​លោក​ដ៏​មាន​អាយុ​នេះ​។​ ​
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 636855044503215094
ទៅកាន់ទំព័រ៖