ព្រះត្រៃបិដក ភាគ ៥០

សុត្តន្ត​បិដក​
​អង្គុត្តរ​និកាយ​ ​ទស​ក​និបាត​ ​
​ឯ​កា​ទសម​ភាគ​


​សូម​នមស្ការ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ​។​

បឋម​បណ្ណា​សក​
​អានិសំស​វគ្គ​ ​ទី១​

 ​[​១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​សីល​ជាកុសល​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​ពួក​សីល​ជាកុសល​ ​មាន​អ​វិប្បដិសារៈ​ ​(​សេចក្តី​មិន​ក្តៅក្រហាយ​)​ ​ជា​ប្រយោជន៍​ ​មាន​អ​វិប្បដិសារៈ​ ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​អ​វិប្បដិសារៈ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​
ទំព័រទី ១ | បន្ទាប់
ID: 636854986991615618
ទៅកាន់ទំព័រ៖