ព្រះត្រៃបិដក ភាគ ៥០

អ​ក្កោ​សវ​គ្គ​ ​ទី៥​


 [​៤១​]​ ​គ្រានោះ​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្វី​ជាហេតុ​ ​អ្វី​ជា​បច្ច័យ​ ​ដែល​នាំឲ្យ​សេចក្តី​បង្កហេតុ​ ​ជម្លោះ​ ​សេចក្តី​ប្រកួត​ប្រកាន់​ ​វិវាទគ្នា​ ​កើតឡើង​ក្នុង​សង្ឃ​ ​ពួក​ភិក្ខុ​ក៏​នៅ​មិន​សប្បាយ​។​ ​ម្នាល​ឧបាលិ​ ​ពួក​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​សំដែង​នូវ​សភាព​មិនមែន​ធម៌​ ​ថា​ជា​ធម៌​ ​១​ ​សំដែង​នូវ​ធម៌​ ​ថា​មិនមែន​ជា​ធម៌​ ​១​ ​សំដែង​នូវ​សភាព​មិនមែន​ជា​វិន័យ​ ​ថា​ជា​វិន័យ​ ​១​ ​សំដែង​នូវ​វិន័យ​ ​ថា​មិនមែន​ជា​វិន័យ​ ​១​ ​សំដែង​នូវ​ធម្មវិន័យ​ ​ដែល​តថាគត​មិនបាន​សំដែង​ ​មិនបាន​ពោល​ហើយ​ ​ថា​ជា​ធម្មវិន័យ​ដែល​តថាគត​បាន​សំដែង​ ​បាន​ពោល​ហើយ​ ​១​ ​សំដែង​នូវ​ធម្មវិន័យ​ ​ដែល​តថាគត​បាន​សំដែង​ ​បាន​ពោល​ហើយ​ ​ថា​ជា​ធម្មវិន័យ​ដែល​តថាគត​ ​មិនបាន​សំដែង​ ​មិនបាន​ពោល​វិញ​ ​១​ ​សំដែង​នូវ​វត្ត​ ​ដែល​តថាគត​មិនបាន​សន្សំ​ហើយ​ ​ថា​ជាវ​ត្ត​ ​ដែល​តថាគត​បាន​សន្សំ​ហើយ​ ​១​ ​
ថយ | ទំព័រទី ១៦៧ | បន្ទាប់
ID: 636855076381918451
ទៅកាន់ទំព័រ៖