ព្រះត្រៃបិដក ភាគ ៥០

​យមក​វគ្គ​ ​ទី២​


 [​៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទីបំផុត​ខាងដើម​របស់​អវិជ្ជា​ ​មិន​ប្រាកដ​ទេ​ ​អវិជ្ជា​មិន​មាន​ក្នុង​កាលមុន​អំពី​កាល​នេះ​ ​ឬថា​ ​កើតឡើង​ក្នុង​ខាងក្រោយ​ឡើយ​ ​ហេតុ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​អវិជ្ជា​នេះ​ ​តថាគត​ពោល​យ៉ាងនេះ​ ​តែថា​ ​អវិជ្ជា​ ​រមែង​ប្រាកដ​ ​ព្រោះ​មាន​របស់​នេះ​ជា​បច្ច័យ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​អវិជ្ជា​ ​ប្រាកដ​ដោយ​អាហារ​ ​មិនបាន​ពោល​ថា​ ​អវិជ្ជា​ឥត​អាហារ​ទេ​។​ ​ចុះ​អ្វី​ជា​អាហារ​របស់​អវិជ្ជា​។​ ​គប្បី​ឆ្លើយ​ថា​ ​នី​វរ​ណៈ​ ​៥​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​នី​វរ​ណៈ​ ​៥​ ​ប្រកបដោយ​អាហារ​ ​មិនបាន​ពោល​ថា​ ​ឥត​អាហារ​ទេ​។​ ​ចុះ​អ្វី​ជា​អាហារ​ ​របស់​នី​វរ​ណៈ​ ​៥​។​ ​គប្បី​ឆ្លើយ​ថា​ ​ទុច្ចរិត​ ​៣​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ទុច្ចរិត​ ​៣​ ​ប្រកបដោយ​អាហារ​ ​មិនបាន​ពោល​ថា​ ​ឥត​អាហារ​ទេ​។​ ​ចុះ​អ្វី​ជា​អាហារ​ ​របស់​ទុច្ចរិត​ ​៣​។​ ​គប្បី​ឆ្លើយ​ថា​ ​ការ​មិន​សង្រួម​ឥន្រ្ទិយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ការ​មិន​សង្រួម​ឥន្រ្ទិយ​ ​ប្រកបដោយ​អាហារ​ ​មិនបាន​ពោល​ថា​ ​ឥត​អាហារ​ទេ​។​ ​ចុះ​អ្វី​ជា​អាហារ​របស់​ការ​មិន​សង្រួម​ឥន្រ្ទិយ​។​ ​គប្បី​ឆ្លើយ​ថា​ ​ការ​មិន​មានសតិ​ ​មិន​មានសម្បជញ្ញៈ​។​ ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636855095913685604
ទៅកាន់ទំព័រ៖