ព្រះត្រៃបិដក ភាគ ៥០

​នាថ​ករណ​វគ្គ​ ​ទី២​


 [​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ ​៥​ ​កាល​សេពគប់​នូវ​សេនាសនៈ​ ​ដែល​ប្រកបដោយ​អង្គ​ ​៥​ ​មិនយូរ​ប៉ុន្មាន​ ​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​អង្គ​ ​៥​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​សទ្ធា​ ​ជឿ​សេចក្តី​ត្រាស់​ដឹង​ ​របស់​ព្រះ​តថាគត​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គ​នោះ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​ត្រៃលោក​ ​ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ​ ​រក​បុគ្គល​ណាមួយ​ស្មើ​គ្មាន​ ​ជា​សារថី​ទូន្មាន​នូវ​បុរស​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​ ​មាន​បុញ្ញសិរី​ ​១​ ​ជា​អ្នកមាន​អាពាធ​តិច​ ​មានទុក្ខ​តិច​ ​ប្រកបដោយ​តេជោធាតុ​ ​បក់​កំ​ដៅ​ស្មើ​ ​គឺ​មិន​ត្រជាក់​ពេក​ ​មិន​ក្តៅ​ពេក​ ​យ៉ាង​កណ្តាល​ ​អត់ធន់​នូវ​សេចក្តី​ព្យាយាម​បាន​ ​១​ ​មិនជា​អ្នក​អួតអាង​ ​មិន​មាន​មាយា​ ​គឺ​ប្រព្រឹត្ត​ខ្លួន​ឲ្យ​ពិតប្រាកដ​ ​ក្នុង​ព្រះ​សាស្តា​ ​ឬ​ក្នុង​ពួក​សព្រហ្មចារី​ ​ជា​អ្នកចេះដឹង​ ​១​ ​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636854993600963652
ទៅកាន់ទំព័រ៖