ព្រះត្រៃបិដក ភាគ ៥០
ថេរវគ្គ ទី៤
[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ គង់ក្បែរឆ្នេរស្រះឈ្មោះគគ្គរា ជិតក្រុងចម្បា។ គ្រានោះ ព្រះវាហុនៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះវាហុនៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះតថាគត មានព្រះហឫទ័យទំលាយនូវទំនប់ គឺកិលេស តើរលាស់ចេញ ឃ្លាតចេញ រួចស្រឡះ ចាកធម៌ប៉ុន្មានយ៉ាង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាហុនៈ ព្រះតថាគតមានចិត្តទំលាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ រួចស្រឡះចាកធម៌ ១០ យ៉ាង។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ ម្នាលវាហុនៈ ព្រះតថាគតមានចិត្តទំលាយនូវទំនប់ គឺកិលេស រលាស់ចេញ ឃ្លាតចេញ រួចស្រឡះចាករូប ១ ម្នាលវាហុនៈ ចាកវេទនា ...១ ម្នាលវាហុនៈ ចាកសញ្ញា... ១ ម្នាលវាហុនៈ ចាកសង្ខារទាំងឡាយ... ១ ម្នាលវាហុនៈ ចាកវិញ្ញាណ... ១ ម្នាលវាហុនៈ ចាកជាតិ... ១ ម្នាលវាហុនៈ ចាកជរា... ១ ម្នាលវាហុនៈ ចាកមរណៈ ...១
ID: 636855440530856579
ទៅកាន់ទំព័រ៖