ព្រះត្រៃបិដក ភាគ ៥១
សុត្តន្តបិដក
អង្គុត្តរនិកាយ ទសកនិបាត
ទ្វាទសមភាគ
តតិយបណ្ណាសក
សមណសញ្ញាវគ្គ ទី១
[១] ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា (សេចក្តីសំគាល់របស់សមណៈ) ៣ យ៉ាង ដែលភិក្ខុបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងធម៌ ៧ ប្រការឲ្យពេញលេញបាន។ ៣ យ៉ាង តើអ្វីខ្លះ។ គឺ (បព្វជិតគប្បីពិចារណារឿយ ៗ ថា) អាត្មាអញនេះ កាន់យកនូវភេទផ្សេង (អំពីភេទរបស់គ្រហស្ថ) ១ ការប្រព្រឹត្តិចិញ្ចឹមជីវិត របស់អាត្មាអញ រមែងប្រព្រឹត្តជាប់ដោយបុគ្គលដទៃ ១ អាត្មាអញ គប្បីធ្វើអាកប្បកិរិយាផ្សេង (អំពីគ្រហស្ថ) ១។ ម្នាលភិក្ខុទាំងឡាយ សមណសញ្ញា ៣ យ៉ាងនេះឯង ដែលភិក្ខុបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងញុំាងធម៌ ៧ ប្រការ ឲ្យពេញលេញបាន។ ធម៌ ៧ ប្រការ តើអ្វីខ្លះ។ គឺភិក្ខុជាអ្នកធ្វើរឿយ ៗ ជានិច្ច ប្រព្រឹត្តមិនដាច់ក្នុងសីលទាំងឡាយ ១ ជាអ្នកមិនមានសេចក្តីលោភ ១ ជាអ្នកមិនបៀតបៀន ១ ជាអ្នកមិនមើលងាយគេ ១
ID: 636864543794683487
ទៅកាន់ទំព័រ៖