ព្រះត្រៃបិដក ភាគ ៥១
កុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ ក៏ដល់នូវការបរិបូណ៌ ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ រមែងមានមិច្ឆាសង្កប្បៈសាបរលាបទៅ អកុសលធម៌ទាំងឡាយ ដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាសង្កប្បៈ ជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាសង្កប្បៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាសង្កប្បៈ ជាបច្ច័យ ក៏ដល់នូវការបរិបូណ៌ដោយ ភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា រមែងមានមិច្ឆាវាចា សាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវាចាជាបច្ច័យ កើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាវាចានោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការដែលមានសម្មាវាចាជាបច្ច័យ ក៏ដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ រមែងមានមិច្ឆាកម្មន្តៈសាបរលាបទៅ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាកម្មន្តៈ ជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាកម្មន្តៈនោះ រមែងសាបរលាបទៅ កុសលធម៌ច្រើនប្រការ ដែលមានសម្មាកម្មន្តៈ ជាបច្ច័យ ក៏រមែងដល់នូវការបរិបូណ៌ដោយភាវនា។
ID: 636864546234783053
ទៅកាន់ទំព័រ៖