ព្រះត្រៃបិដក ភាគ ៥១

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​មិនមែន​ធម៌​ ​និង​ធម៌​ ​ភិក្ខុ​គប្បី​ដឹង​ ​សភាវៈ​មិនមែន​ប្រយោជន៍​ ​និង​ប្រយោជន៍​ ​ក៏​ភិក្ខុ​គប្បី​ដឹង​ ​លុះ​បានដឹង​នូវ​សភាវៈ​មិនមែន​ធម៌​ ​និង​ធម៌​ ​បានដឹង​នូវ​សភាវៈ​មិនមែន​ប្រយោជន៍​ ​និង​ប្រយោជន៍​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​គប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះ​ចុះ​។​ ​ភិក្ខុ​អង្គ​ណា​ហ្ន៎​ ​គប្បី​ចែករលែក​ ​នូវ​អត្ថ​នៃ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ទ្រង់​សំដែង​ហើយដោយ​សង្ខេប​ ​មិន​ចែករលែក​នូវ​អត្ថ​ដោយ​ពិស្តារ​ ​ឲ្យ​ពិស្តារ​បាន​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​អង្គ​នេះ​ ​ព្រះ​សាស្តា​ទ្រង់​សរសើរ​ហើយ​ ​ទាំង​ពួក​សព្រហ្មចារី​បុគ្គល​ ​ជា​អ្នកប្រាជ្ញ​ ​ក៏​សរសើរ​ហើយ​ដែរ​ ​មានតែ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ទើប​អាច​ចែករលែក​ ​នូវ​អត្ថ​នៃ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយសង្ខេប​ ​មិនបាន​ចែករលែក​នូវ​អត្ថ​ ​ដោយ​ពិស្តារ​ ​ឲ្យ​ពិស្តារ​បាន​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ទាំងអស់គ្នា​ ​ចូរ​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គប្បី​សាកសួរ​នូវ​សេចក្តី​នុ៎ះ​ ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​នឹង​ព្យាករ​ដល់​យើង​ទាំងឡាយ​យ៉ាងណា​ ​យើង​ទាំងអស់គ្នា​ ​នឹង​ចាំទុក​នូវ​រឿង​នុ៎ះ​ ​យ៉ាងនោះ​។​ ​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636864572017047714
ទៅកាន់ទំព័រ៖