ព្រះត្រៃបិដក ភាគ ៥១

​លំដាប់នោះ​ឯង​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រាក់ទាក់​ ​ជាមួយនឹង​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ពោល​ទៅ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ក​ច្ចា​នៈ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ឡើង​នូវ​ឧទ្ទេស​នេះឯង​ ​ដោយសង្ខេប​ ​មិនបាន​ចែករលែក​ ​នូវ​អត្ថ​ដោយ​ពិស្តារ​ ​ដល់​យើង​ទាំងឡាយ​ ​ស្រាប់តែ​ក្រោក​ចាក​អាសនៈ​ ​ហើយ​យាង​ចូល​ទៅកាន់​វិហារ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​មិនមែន​ធម៌​ក្តី​ ​ធម៌​ក្តី​ ​ភិក្ខុ​គប្បី​ដឹង​ ​សភាវៈ​មិនមែន​ប្រយោជន៍​ក្តី​ ​ប្រយោជន៍​ក្តី​ ​ភិក្ខុ​គប្បី​ដឹង​ ​(​ទាំងអស់​)​ ​លុះ​បានដឹង​នូវ​សភាវៈ​មិនមែន​ធម៌​ ​និង​ធម៌​ ​បានដឹង​នូវ​សភាវៈ​មិនមែន​ប្រយោជន៍​ ​និង​ប្រយោជន៍​ហើយ​ធម៌​ ​យ៉ាងណា​ ​ប្រយោជន៍​យ៉ាងណា​ ​គប្បី​ប្រតិបត្តិ​តាម​យ៉ាងនោះ​ចុះ​។​ ​ម្នាល​អាវុសោ​ ​កាល​ព្រះមានព្រះភាគ​ ​ចៀសចេញ​ទៅ​មិនយូរ​ប៉ុន្មាន​ ​យើង​ទាំងអស់គ្នា​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ១០២ | បន្ទាប់
ID: 636864572245360773
ទៅកាន់ទំព័រ៖