ព្រះត្រៃបិដក ភាគ ៥១
លោកទាំងឡាយ ក៏រំលងព្រះមានព្រះភាគអង្គនោះ ហើយមកសំគាល់នូវសេចក្តីដែលត្រូវសួរនុ៎ះនឹងយើងវិញ។ ម្នាលអាវុសោទាំងឡាយ សេចក្តីពិតថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ជា្របនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុដែលគួរឃើញ ព្រះតថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ មានសភាពជាបុគ្គលប្រសើរ ជាអ្នកស្តីថា អ្នកប្រៀនប្រដៅ អ្នកចង្អុលបង្ហាញនូវប្រយោជន៍ អ្នកឲ្យនូវព្រះនិព្វាន ម្ចាស់ព្រោះធម៌។ អើ ! កាលនោះ ជាកាលសមគួរ ដល់ព្រះតថាគតអង្គនុ៎ះហើយ អ្នកទាំងឡាយ គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរនូវសេចក្តីនុ៎ះចុះ ព្រះមានព្រះភាគទ្រង់ព្យាករដល់យើងរាល់គ្នា យ៉ាងណា អ្នកទាំងឡាយ គប្បីចាំនូវសេចក្តីនុ៎ះយ៉ាងនោះចុះ។ ម្នាលកច្ចានៈដ៏មានអាយុ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវហេតុដែលគួរជ្រាប ទ្រង់ឃើញនូវហេតុ ដែលគួរឃើញតាមពិត ព្រះតថាគតមានចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ ជាបុគ្គលប្រសើរ ជាអ្នកស្តីថា អ្នកប្រៀនប្រដៅ អ្នកចង្អុលបង្ហាញនូវប្រយោជន៍ អ្នកឲ្យនូវព្រះនិព្វាន ម្ចាស់ព្រោះធម៌។ អើ !
ID: 636864617009221119
ទៅកាន់ទំព័រ៖