ព្រះត្រៃបិដក ភាគ ៥១

​កាលនោះ​ ​ជា​កាល​សមគួរ​ ​ដល់​ព្រះ​តថាគត​អង្គ​នុ៎ះហើយ​ ​យើង​ទាំងឡាយ​ ​គប្បី​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ហើយ​សួរ​នូវ​សេចក្តី​នុ៎ះ​ចុះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ដល់​យើង​ទាំងឡាយ​ ​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​គប្បី​ចាំទុក​នូវ​សេចក្តី​នុ៎ះ​ ​យ៉ាងនោះ​ចុះ​។​ ​ចំណែកខាង​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ព្រះ​សាស្តា​ ​ទ្រង់​សរសើរ​ហើយ​ ​ទាំង​ពួក​សព្រហ្មចារី​បុគ្គល​ ​ជា​អ្នកប្រាជ្ញ​ ​ក៏​សើរ​សើរ​ហើយ​ដែរ​ ​មានតែ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ទើប​អាច​ចែករលែក​ ​នូវ​អត្ថ​នៃ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ឡើង​ ​ហើយដោយ​សង្ខេប​ ​មិន​ចែករលែក​ ​នូវ​អត្ថ​ដោយ​ពិស្តារ​ ​ឲ្យ​ពិស្តារ​បាន​ ​សូម​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​កុំ​បង្អែបង្អង់​ឡើយ​ ​ចែករលែក​ ​(​សេចក្តី​)​ ​ទៅចុះ​។​ ​បើ​ដូច្នោះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ឲ្យ​ប្រពៃ​ចុះ​ ​ខ្ញុំ​នឹង​សំដែង​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​នូវ​ថេរ​វាចា​របស់​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​។​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ពោល​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ឡើង​នូវ​ឧទ្ទេស​ ​ដោយសង្ខេប​ ​មិនបាន​ចែករលែក​នូវ​អត្ថ​ ​ដោយ​ពិស្តារ​ ​ដល់​យើង​ទាំងឡាយ​
ថយ | ទំព័រទី ១០៦ | បន្ទាប់
ID: 636864617287367028
ទៅកាន់ទំព័រ៖